កាលបរិច្ឆេទ: ០៧ កក្កដា ២០២២ / ម្ហូបអាហារ
ក្រោមប្រធានបទៈ « EFTP បង្កើនផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់» ក្នុងទិវាជាតិនៃការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺជាឱកាសមួយសម្រាប់ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជន និងសាធារជនទូទៅទាក់ទិននឹងការបណ្តុះបណ្តាលបច្ចេកទេស។
ក្នុងឱកាសសម្ពោធបើកវគ្គ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ៖ «ទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងដើម្បីទាក់ទាញវិនិយោគិន និងឧស្សាហកម្មបរទេស»។
ទិវានេះគឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ចូលរួមបំផុសស្មារតីដល់យុវជនឲ្យយល់ដឹងពីឱកាសទទួលបានការងារសម្រាប់អ្នកដែលមានជំនាញបច្ចេកទេសច្បាស់លាស់ទាំងនៅផ្នែកឱសថសាស្រ្តក៏ដូចជាផ្នែកកសិ-ចំណីអាហារ ព្រោះថា ក្រុមហ៊ុនសហគ្រាសផលិតផលិតផលដែលមានស្តង់ដារអន្តរជាតិ៕